ខេត្តតាកែវ ៖ ថ្មីៗនេះ មានការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលសិស្សស្រីសាលាអនុវិទ្យាល័យអង្គមេត្រី បានជាន់ឈ្លីប្រាក់រៀល និងប្រើពាក្យសំដីមិនសមរម្យយ៉ាងខ្លាំង រហូតមានការស៊ែរជាបន្តបន្ទាប់ ។
ជុំវិញករណីនេះ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ សិស្សស្រីសាលាអនុវិទ្យាល័យអង្គមេត្រី ក្រុងដូនកែវ ខេត្តតាកែវ ដែលបានជាន់ឈ្លីប្រាក់រៀល និងប្រើពាក្យសំដីមិនសមរម្យ ខាងលើ ត្រូវបានសមត្ថកិច្ចហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងបានឲ្យឪពុកម្តាយ អាណាព្យាបាល ធានាយកទៅផ្ទះវិញអប់រំបន្ត ។
ប្អូនៗជាស្រី ហើយនៅក្មេងណាស់ គួរតែស្រូបទាញអ្វីដែលល្អ អ្វីដែលលើកមុខមាត់ឪពុកម្តាយ គ្រួសារ សង្គមជាតិ កុំចង់សាក ចង់ធ្វើនូវរឿងមិនល្អប៉ះពាល់ដល់សង្គម ដែលអាចប្អូនឲ្យដើរផ្លូវខុស ខូចអនាគត សូមប្អូនៗខិតខំរៀនសូត្រ ក្លាយជាទំពាំងដ៏ល្អរបស់សង្គមជាតិ ហើយក៏សង្ឃឹមថាលោកគ្រូអ្នកគ្រូនៅតាមសាលា នឹងជួយពង្រឹងក្រមសីលធម៌ ទប់ស្កាត់ភាពអនាធិបតេយ្យដែលបង្កឡើងដោយសិស្សខិលខូចមួយចំនួនផងដែរ ៕