រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ក្រុមក្មេងតូចCherry និងបក្ខពួក ដែលព្រួតវាយទៅលើយុវតីម្នាក់ ហើយត្រូវបានបង្ហោះពេញលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ទោះបីជាយ៉ាងណា យើងនឹងរង់ចាំមើល ថាតើតុលាការ អាចនឹងឃុំខ្លួនយុវជន យុវតីខាងលើនេះ ដែរឬក៏យ៉ាងណានោះទេ បើមានការវិវត្តន៍យ៉ាងណាទៀត យើងនឹងUpdateជូនបន្ត ។
សូមបញ្ជាក់ថា ក្រោយមានការ បញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូល បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើ.ហិ.ង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។
ក្រុមក្មេងស្រីបង្កហិ,ង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិ.ង្សា នេះតាមបណ្តាញសង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ៕