រថយន្ត​ព្រូស បុកសួនផ្លូវក្រឡាប់ រថយន្តដឹកសំរាមបួងចង្កូតគេច ទៅបុកដើមឈើនិងរបងផ្ទះប្រជាពលរដ្ឋ ខ្ទេចមួយតង់ទៀត!
សន្តិសុខសង្គម
142

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ព្រូស​ បុកឃឿនសួនចែកទ្រូងផ្លូវ ហោះទៅបុកនឹងបង្គោលភ្លើង​ បណ្តាលឲ្យក្រឡាប់ផ្ងារជើង​ ភ្លាមនោះ រថយន្តដឹកសំរាមមួយគ្រឿងទៀតគេចពីរថយន្តព្រូសដែលក្រឡាប់នេះ បួងចង្កូតទៅបុកដើមឈើនិងរបងផ្ទះប្រជាពលរដ្ឋ​បណ្ដាលរងការខូចខាតមួយតង់ថែមទៀត ។ ​

ហេតុការណ៍​នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦A សង្កាត់​​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ព្រូស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BQ-1397 បើកតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បុកឃឿនសួនចែកផ្លូវ ហើយហោះទៅបុកបង្គោលភ្លើង​ បណ្តាលឲ្យក្រឡាប់ផ្ងាជើង ភ្លាមនោះ រថយន្តដឹកសំរាមមួយគ្រឿងទៀតគេចពីរថយន្តព្រូសដែលក្រឡាប់នេះ បួងចង្កូតទៅបុកដើមឈើនិងរបងផ្ទះប្រជាពលរដ្ឋ​បណ្ដាលរងការខូចខាតមួយតង់ថែមទៀត ។ ​

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​​ តាមច្បាប់បន្តទៀត ៕ Mrr ka


Telegram