ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទាំង៣គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះ រួមមាន ៖
១. ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
២. ឈ្មោះ ឡូយ ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
៣. ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ផ្ទះប្រជាពលរដ្ឋទាំង ០៣គ្រួសារខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុ មកពីទុស្សេខ្សែភ្លើង ។
ជុំវិញករណីនេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៧គ្រឿង (រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕