សមត្ថកិច្ច សហការបង្ក្រាប ករណីដឹកជញ្ជូនមាន់រស់ គ្មានលិខិតអនុញ្ញាតនៅស្រុកកំរៀង
សន្តិសុខសង្គម
198

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៩និង៤០នាទី យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរ សេនីយ៍ឯក​ ភួង​ ច័ន្ទតា រ៉ា​ ស្នងការរងផែនការងារប្រឆាំ​ង​ បទល្មើសសេដ្ឋកិច្ច​ ក៏ដូចលោកវរសេនីយ៍ឯក​ អ៊ិម​ កុសល​ ស្នងការរងទទួលដឹកនាំការិយាល័យនេះ​ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ បានដឹកនាំកម្លាំងផ្នែកជំនាញក្នុងការិយាល័យ សហការជាមួយក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ ចុះបង្ក្រាបករណី​ដឹក ជញ្ជូនមាន់រស់គ្មានលិខិតអនុញ្ញាតនៅចំណុចខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-7359 អ្នកបើកបរឈ្មោះ គង់ សុភ័ក្រ្ត ភេទប្រុស មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងរកឃើញមាន់ពង ចំនួន ៤០០ក្បាល ស្មើនឹង ៤០តាការ និងបាននាំយកមករក្សាទុក បណ្តោះអាសន្ន និងអនុវត្តនីតិវិធីបន្តនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបាត់ដំបង៕


Telegram