កំពុងធ្វើការរោងចក្រ ប្តីតេទូរសព្ទមកប្រាប់ថាមិនស្រួលខ្លួន មកដល់ឃើញប្តីក្អួតឈាមស្លា...ប់បាត់ទៅហើយ...
សន្តិសុខសង្គម
305

រាជធានីភ្នំពេញ​៖ បុរសម្នាក់ ទើបត្រលប់មកពីលាងឈាមនៅមន្ទីរពេទ្យ ខណៈមកដល់បន្ទប់ជួលវិញ មិនស្រួលក្នុងខ្លួន បានតេទូរសព្ទហៅប្រពន្ធមកផ្ទះ តែទម្រាំប្រពន្ធចេញពីធ្វើការរោងចក្រមកដល់ ប្តីក្អួតធ្លាក់ឈាមនៅមុខបន្ទប់ជួល ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ១០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ជួល បណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាប្តីមានឈ្មោះ ឯក សាវឌី អាយុ ៣២ឆ្នាំ មានជម្ងឺប្រចាំកាយ ( ខូចក្រលៀន ) ស្នាក់នៅ បន្ទប់ជួលលេខ ១០៨ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកព្រៃសេ្តច ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានប្រពន្ធជនរងគ្រោះបានអោយដឹងថាមុន ពេលកើតហេតុគាត់កំពុងធ្វើការ ស្រាប់តែប្តីរបស់គាត់ខល ទូរស័ព្ទប្រាប់ថាគាត់អត់ស្រួលខ្លួន ។ ខណៈនោះប្រពន្ធបាន សុំច្បាប់នៅកន្លែងធ្វើការដើម្បីមកមើលប្តី ស្រាប់តែមកដល់ឃើញប្តីបានដេកផ្កាប់មុខ និងក្អួតឈាម ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលទៅដល់អ្នករស់នៅបន្ទប់ជិតគ្នាបានរាយការណ៍ទៅកាន់សមត្ថកិច្ចបានចុះមកទៅតាំងកើតហេតុភ្លាមៗតែម្តង ។

ប្រភពដដែលបានបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺប្រចាំកាយខូច ក្រលៀន តែងតែទៅមន្ទីពេទ្យជាប្រចាំ និងប្តូរឈាម ជារៀងរាល់ខែ រយៈពេលមួយឆ្នាំជាងមកហើយ ។

ក្រោយពេលសមត្ថកិច្ចកោសល្យវិច័យពិនិត្យសពរួចសមត្ថកិច្ចសន្និដ្ឋានថា ពិតជាបាត់បង់ជីវិត ដោយសារ ជម្ងឺប្រចាំកាយប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពខាងលើ ជូនគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ មេសា


Telegram