ក្រុមគ្រូតឿ ដែលបរិភោគត្រីអណ្តែង..ឆៅ ចង់បានViwe ហើយត្រូវមហាជនរិះគន់ពេញបណ្តាញសង្គម ត្រូវសមត្ថកិច្ចអប់រំណែនាំ និងសុំទោសជាសាធារណៈ
សន្តិសុខសង្គម
387

ខេត្តកណ្តាល  ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេកប៊ុកឈ្មោះ Tran Ngoc Trang ដែលបានបង្ហោះវីដេអូសកម្មភាពក្រុមគ្រូ..តឿ បរិភោគត្រីអណ្តែង..ឆៅធ្វើឲ្យមតិមហាជនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធា..នការណ៍លើកក្រុមនោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាស្រុកខ្សាច់កណ្តាល ស្រា..វជ្រាវករណីខាងលើជាបន្ទា..ន់។

បន្ទាប់ពីធ្វើការស្រា..វជ្រាវ នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក​ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានហៅក្រុមសម្ដែង ឈ្មោះ គ្រូ..តឿ ចំនួន ០៦នាក់ ដែលក្រុមសម្ដែងនេះ បានថតវីដេអូ សម្ដែងបរិភោគ ត្រី..ឆៅ ចែកចាយវីដេអូនេះលើបណ្តាញហ្វេសប៊ុកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។

បន្ទាប់ពីសួរនាំកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ លើក្រុមសម្ដែងឈ្មោះ គ្រូតឿ ហាមដា..ច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិ..ភោគត្រី..ឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ។

ជាក់ស្តែង ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោ..សជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


Telegram