ស្រែកហៅពួកម៉ាកសោះ បែរជាគេច្រឡំ! អ្នកដឹកជញ្ជូន២នាក់ ត្រូវបានសន្តិសុខក្លឹបមួយកន្លែង ព្រួតវាយនិងគំរាមដាក់ខ្នោះទៀត រួចធ្វើដូចគ្មានរឿងអ្វីកើតឡើង!
សន្តិសុខសង្គម
121

រាជធានីភ្នំពេញ ៖ យុវជនអ្នកដឹកជញ្ជូន២នាក់ ត្រូវបានសន្តិសុខក្លឹបវាយ បង្កការភ្ញាក់ផ្អើលទាំងយប់ កាលពីវេលាម៉ោង១ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់ ដែលជាអ្នកដឹកជញ្ជូន បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែអង្គុយញ៉ាំអីជុំគ្នានៅខាងក្រោយក្លឹបមួយកន្លែង ស្រាប់តែស្រែកហៅឲ្យពួកម៉ាកមួយទៀតមកអង្គុយញ៉ាំដែរ ចៃដន្យក៏មានសន្តិសុខម្នាក់ ជិះកាត់នោះ ហើយឈប់សួរថា ហែងស្រែកអោយអាណាគេមិញ យុវជនខាងលើក៏បានប្រាប់ថា គាត់ស្រែកហៅពួកម៉ាកគាត់ទេ។ ភ្លាមនោះសន្តិសុខថាចាំបន្តិចសិន តិចទៀតអញនឹងមកវិញ បានមួយសន្ទុះក្រោយមក ក្រុមសន្តិសុខខាងលើក៏បានលើកគ្នីគ្នា មកវាយទៅលើយុវជនអ្នកដឹកជញ្ជូន២ ៣នាក់ បណ្ដាលឲ្យរងរបួស ហើយបើហ៊ានស្រែកឡូឡានឹងដាក់ខ្នោះយកទៅថែមទៀត។ នេះជាការអះអាងរបស់យុវជនអ្នកដឹកជញ្ជូន Egate ។

ក្រោយពេលវាយទៅលើយុវជនខាងលើរួច សន្តិសុខទាំងអស់នោះបាននាំគ្នាទៅប្រចាំការនៅក្លឹបធ្វើមិនដឹង ដោយមិនខ្វល់ខ្វាយអ្វីទាំងអស់។ ដោយឡែកជនរងគ្រោះដែលត្រូវបានសន្តិសុខនោះវាយនោះ ក៏បានមន្ទីរពេទ្យហើយទៅដាក់ពាក្យបណ្ដឹងតាមក្រោយបន្តទៀត ៕ Mrr Ka


Telegram