ដុតសម្លៀកបំពាក់ចោល បង្កជាអគិ្គភ័យឆេះផ្ទះថ្ម ផ្អើលទាំងក្បាលព្រលប់
សន្តិសុខសង្គម
125

រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៩ ជាន់ទី០១ ផ្លូវ១៨២ ភូមិ០៧សង្កាត់អូរឫស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង អ៊ុក សូផាត អាយុ ៦៩ឆាំ្ន ភេទប្រុស មុខរបរមន្រ្តីចូលនិវត្តន៍ បច្ចុប្បន្នមានសតិមិនសូវប្រក្រតី បានដុតសម្លៀកបំពាក់ បង្កជាអគិ្គភ័យឆេះផ្ទះថ្មបេតុង ទំហំ ០៣ម៉ែត្រx ០៤ម៉ែត្រ ដោយបានឆេះនៅបន្ទប់ដាក់សម្ភារៈជាន់ទី០១ ទំហំ ០៣ម៉ែត្រx០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈអស់មួយចំនួន ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ភ្លាមៗក៏មានរថយន្តការិយាល័យអគ្គិភ័យ​ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ចុះទៅជួយអន្តរាគមន៍ និងមាន រថយន្តជំនួយអន្តរាគមន៍ពីខាង រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤មែត្រគូប រហូតរលត់ទៅវិញ នៅម៉ោង ៦និង៥០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល ៕ អែល វិចិត្រ


Telegram