កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯកពេជ្រសារ៉ែន ជាអធិការបានបញ្ជូនជនសង័្សយម្នាក់ឈ្មោះសា ម្លិះ ភេទ ប្រុ ស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីងតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណី គំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបានប្រេីប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហេីយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថាគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជុង់ទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។
-*សម្ភារៈដកហូត៖ -កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។
-គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់
-មួកសុវត្ថិភាព ចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ ពណ៍មាសចំនួន០១គ្រឿង
-ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន០១
-ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរីនិងឆ្នាំ ចំនួន០១គ្រឿង។
សូមបញ្ជាក់ថា អា-វុធប្រភេទIC380 នេះជាអា-វុធដែលផលិតឡេីងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនេីប ហេីយនៅពេលកាន់ប្រេីប្រាស់ មិនងាយដឹងថាជាអា-វុធ នោះទេលុះត្រាតែផ្តេីមធ្វេីសកម្មភាពទេីប ដឹងថាវាជាអា-វុធ អាចបា-ញ់ប្រហារបាន។
ពេលនេះជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសា លាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហេីយ៕