នគរបាលស្រុករតនមណ្ឌលឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិម្នាក់យកមកអនុវត្តតាមផ្លូវច្បាប់៖
សន្តិសុខសង្គម
107

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២​០២ ៤វេលាម៉ោង០៩ និង​១០នាទី​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនី យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សន​ និល​ អធិការនគរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន០១​នាក់​ ឈ្មោះ មុន្នី សិលា ភេទប្រុស អាយ---ឆ្នាំ មាន ទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ នាំមកធ្វេីការសាកសួរទាក់ទងនឹងករណីលួចដោយមាន​ស្ថានទម្ងន់ទោស ។

ក្រោយ ពីសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពយកដែករាងអក្សរអ៊ុយប្រវែង៥០ សង់ទីម៉ែត្រ គាស់​ទ្វារផ្ទះ ចំនួន០៣លើក។

-លើកទី០១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង១​០ នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះ ទម្លាយ របស់ជនរងគ្រោះឈ្មោះ រ៉ា រ៉ាដា ភេទប្រុស អាយុ​៤៧ឆ្នាំ រស់នៅភូមិ គីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (មិនមានបាត់បង់ទ្រព្យសម្បត្តិ)។

-លើកទី០២ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង១០នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះទម្លាយ របស់ជនរងគ្រោះឈ្មោះទឹម លឹមអេង ភេទប្រុ​ស អាយុ៦២ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង (បាត់បង់ទ្រព្យសម្បត្តិ មានប្រាក់រៀល មួយចំនួន) ។

-លើកទី០៣ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះទម្លាយ របស់ជនរងគ្រោះឈ្មោះ ជិន វិបុល ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង (បាត់បង់ទ្រព្យសម្បត្តិ ប្រាក់ រៀលមួយចំនួ​ន)ពិតប្រាកដម៉ែន។

សូមជម្រាបជូនថាមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៧ខែ​ មករា​ ឆ្នាំ២០២៤ វេលាម៉ោង១​៧​និង១០នាទីមាន ករណី លួច (មានស្ថានទម្ងន់ទោស)០១លើក ចំណុចក្រុមទី០២ ស្ថិតក្នុងភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង​ដែលជនរងគ្រោះឈ្មោះ ទឹម លឹមអេង ភេទប្រុស អាយ​៦២ឆ្នាំ​ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយទទួលព័ត៌មានពីករណីនេះសមត្ថកិច្ចផ្តេីមធ្វេីការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងហេីយដកហូតវត្ថុតាងដកហូតរួមមាន៖

-ដែករាងអក្សរអ៊ុយ ប្រវែង ៥០ សង់ទីម៉ែត្រចំនួន ០១ដើម។

ពេលនេះសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់៕


Telegram