ក្រោយការសាកសួរទើបដឹងថា អ្នកបើករថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នគរបាល២នាក់កាលពីយប់មិញ គឺ ម៉ាន រ៉ាវី ដែលជានគរបាល
រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ករណីបុរសឈ្មោះ ពិសិដ្ឋ រតនា បានចូលខ្លួនបំភ្លឺ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកន្លែងកើតហេតុ សាក្សីជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងតាមកាម៉េរ៉ាសុវត្ថិភាព និងតាមបញ្ជាក់របស់សាម៉ីខ្លួនបុរសនេះ គាត់ជាអ្នករួមដំណើរ។
ចំណែកអ្នកបើកបររថយន្តម៉ាក LEXUS RX350 ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន ស្លា ..ប់នៅកន្លែងកើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងតែអនុវត្តនីតិវីធី៕