ទីបំផុត! សមត្ថកិច្ចឃា...ត់ខ្លួនបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២នាក់ ដែលប្រើហិ...ង្សារទៅលើកុមារដើរលក់កូនសត្វអណ្តើក!
សន្តិសុខសង្គម
480

ខេត្តសៀមរាប ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គម មានការស៊ែរចែករំលែកជាច្រើន នូវឃ្លីបវីដេអូមួយ ដែល បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា បានប្រើហិង្សារទៅលើកុមារដើរលក់កូនសត្វអណ្តើកចល័ត នៅបរិវេណកសិន្ធុអង្គរវត្ត មុខនឹងភ្ញៀវទេសចរ ។

ក្រោយមកគេក៏ឃើញ អាជ្ញាធរជាតិអប្សរា បានចេញនូវសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីខាងលើ ដែលបានបញ្ជាក់ពីវិធានការរបស់អាជ្ញាធរជាតិអប្សរា ទៅលើបុគ្គលនោះ ដោយបានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត ។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុកម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ ។

ទោះបីជាយ៉ាងណា ជុំវិញករណីនេះ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ៕


Telegram