ខេត្តព្រៃវែង ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំស្ដីពី ការរួមបញ្ចូលសេចក្ដីសម្រេចរួមរវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សឃុំ ,ការចុះវាយតម្លៃលើការផ្ដល់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រ , ការពិភាក្សាការងារពាក់ពន្ធ័ផ្សេងៗ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅបន្ត ដែលមានការអញ្ជើញចូលរួម ពីលោក សុវណ្ណ សុខា អនុប្រធាន ក្រុមការងារចុះជួយឃុំនិងភូមិ លោក គង់ សំអាត អភិបាលរងស្រុក លោក មេឃុំ សមាជិក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្ដិ៍រដ្ឋបាល ថ្នាក់ដឹកនាំភូមិទូទាំងឃុំ និងយុវជនបក្សឃុំផងដែរ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក៏បានឧបត្ថម្ភ វិទ្យុទាក់ទងចំនួន១០គ្រឿង អាវចំណាំងផ្លាត២០អាវ និង ដំបងចរាចរណ៍២០ដើម បន្ថែមទៀតដល់ប៉ុស្ដិ៍រដ្ឋបាល។
បន្តមកទៀត ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ក៏បានសម្រេចផ្ដល់ជូនសាលា មតេយ្យសហគមន៍ថ្មីមួយខ្នង នៅភូមិព្រៃស្វាយ ថែមទាំងសម្រេចសាងសង់ផ្ទះចំនួន ៤ខ្នង ជូនប្រជាពលរដ្ឋក្រីក្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច និងអំពូលសូឡាចំនួន២០០ដើម ដល់ភូមិទាំង៧រួមមាន ៖
១.ភូមិព្រែកស្វាយ ៣០ដើម
២.ភូមិចុងអំពិល ៣០ ដើម
៣.ភូមិព្រែកត្បាល ៣០ ដើម
៤.ភូមិមានជ័យ ៣០ ដើម
៥.ភូមិចំបក់ ៣០ ដើម
៦.ភូមិកណ្ដាច់ ៣០ ដើម
៧.ភូមិពារោង ២០ ដើមផងដែរ ។
ក្រោយពីបញ្ចប់ការប្រជុំឯកឧត្តម បានចុះទៅត្រួតពិនិត្យមណ្ឌលសុខភាពចុងអំពិលផងដែរ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច សម្រេចផ្តល់ជូនការសាងសង់សាលាមតេយ្យ ជូនឃុំចុងអំពិល ពោលគឺកន្លងមក ឯកឧត្តម ធ្លាប់ផ្តល់ជូនសាលាមតេយ្យ ៣ខ្នងរួចមកហើយ សរុបទាំងលើកនេះមួយទៀត ទាំងអស់៤ខ្នង ជូនដល់ក្មេងៗតូចឲ្យបានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជារ ដែលជាទ្រព្យមិនអាចកាត់ថ្លៃបាន ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីដ៏ល្អ ហើយនេះក៏ជាការសបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក ទាំងនគរបាល ទាំងប្រជាពលរដ្ឋ ជាសិស្សានុសិស្ស ធ្វើឲ្យយ៉ាងណាឲ្យពួកគាត់ រស់នៅប្រកបដោយភាពសុខសាន ក្រោមម្លប់សន្តិភាព ៕ នុច