រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣:៥០នាទី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០៣នាក់ ដែលត្រូវឃាត់ខ្លួនបានរួមមាន៖
១. ឈ្មោះ ហឿន តារា ភេទប្រុស មុខរបរជាង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ ជា សារួន ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៣. ឈ្មោះ អឿន ចាន់រដ្ឋ ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះសម្ភារៈដកហូតបានរួមមាន ម៉ូតូ២គ្រឿង ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ 1KH-8076 និងម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1kk-6461, ទូរស័ព្ទម៉ាក OPPO A17 ពណ៌ខៀវ ដាវកែច្នៃ ចំនួន០១ ដែកឆាបចុងស្រួច ចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕