ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០២ករណី !
សន្តិសុខសង្គម
150

រាជធានីភ្នំពេញ​៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចយកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី រួមមាន ៖

ករណីទី១៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥២ ផ្លូវលេខ២៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០។

ករណីទី២៖ លួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាក លេខភ្នំពេញ១KB-៤២៥៧ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម០១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ អៀង សំបូរ ហៅ ហាវ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ នូ ភឿន ហៅ ថាច់ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ ជាងភ្លើង។

ចំណែកវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល១AI-៨៣៤០ ជារបស់ជនរងគ្រោះឈ្មោះ មៀច ណារ៉ាក់, ផ្លាកលេខម៉ូតូ ភ្នំពេញ១KB-៤២៥៧ ចំនួន០១បន្ទះ ជារបស់ជនរងគ្រោះឈ្មោះ សេង គឹមហេង ។

បន្ទាប់មកសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram