រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ព្រូស របស់ក្រុមហ៊ុន LM CAR មួយគ្រឿង បុកគ្នាជាមួយរថយន្តឡិចស៊ីស RX-330 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែង៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ព្រូស របស់ក្រុមហ៊ុន LM CAR ពាក់ស្លាកលេខភ្នំពេញ 2BR-5276 បើកតាមបណ្ដោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏បុករថយន្តឡិចស៊ីស RX-330 ពាក់ស្លាកលេខភ្នំពេញ 2AV-6578 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ បណ្ដាលរងការខូចខាតតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka