Update ៖ ភ្លើ...ងប្រច័..ណ្ឌ ! បុគ្គលិកធនាគារម្នាក់ យកញញួរវា...យក...ម្ទេ..ចមុខនិងក្បាលប្រពន្ធរហូតផុងល..លាដ៍ធ្លា...យខួរស្លា...ប់ រួចផឹកថ្នាំបា..ញ់ស្មៅស..ម្លា..ប់ខ្លួនតាមក្រោយ តែមិនស្លា....ប់ សមត្ថកិច្ចរកឃើញក្រដាស១សន្លឹកសរសេរ«ស្រីផិតប្តី» ទុកលើតុ...
សន្តិសុខសង្គម
372

រាជធានីភ្នំពេញ ៖ ពិតជាសាហាវណាស់ ដោយសារតែភ្លើងប្រច័ណ្ឌ បុគ្គលិកធនាគារម្នាក់ បានយកញញួរវាយកម្ទេចមុខនិងក្បាលប្រពន្ធ ដែលជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ សរសេរពាក្យមួយថា« ស្រីផិតប្តី» លើក្រដាសពណ៌ស រួចផឹកថ្នាំបាញ់ស្មៅ ដើម្បីបញ្ចប់ជីវិតតាមក្រោយ តែកម្មមិនទាន់អស់ មិនទាន់ស្លាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្តីមានឈ្មោះ សួង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកធនាគារ ទីលំនៅផ្ទះកើតហេតុខាងលើ (បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។ ចំណែកសពរបស់ប្រពន្ធ មានឈ្មោះ ពេជ្រ អង្គាពេញបរមី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ទីលំនៅផ្ទះកើតហេតុខាងលើ។

ក្រោយពីមានករណីនេះកើតឡើង គេឃើញមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម នគរបាលជំនាញខណ្ឌសែនសុខ ដឹកនាំដោយលោកអធិការរង និងនគរបាលជំនាញបច្ចេកទេសផ្នែកកោលសវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ ។ក្នុងនោះ វត្ថុតាងប្រមូលចាប់យកនៅបន្ទប់កើតហេតុ មាន ញញួរ១, សំបកដបថ្នាំសម្លាប់សត្វល្អិត១, កញ្ចប់ថ្នាំសម្លាប់សត្វល្អិត១, សំបកដបទឹកដោះគោ១ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍អូរបែកក្អមដើម្បីបន្តនីតិវិធី និងស្នាមដានក្រយ៉ៅបាតជើងចំនួន២កន្លែង​។

នគរបាលជំនាញបច្ចេកទេសកោសល្យវិច័យ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ សួស វណ្ណៈ ភេទស្រី អាយុ៧០ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ គាត់ធ្វើបាយម្ហូបហើយបានដើរទៅផ្ទះកូនស្រី ដើម្បីហៅហូបបាយព្រឹក ឃើញទ្វារផ្ទះចាក់សោរពីក្នុង ទើបគាត់ជាម្តាយបានគោះទ្វារស្រែកហៅគ្មានសម្លេងតប គាត់ក៏បានហៅជាងសោរមកគាស់ទ្វារ និងកាត់ស្រយ៉ូវទ្វារបើកចូលទៅក្នុង ឃើញកូនប្រសាររបស់គាត់ ដេកក្អួតនៅក្នុងផ្ទះមានដបថ្នាំនៅក្បែរ, ហើយគាត់ក៏បានចូលទៅក្នុងបន្ទប់ ឃើញកូនស្រីគាត់ដេកស្លាប់លើថ្លុកឈាម មានរបួសក្បាល ទើបគាត់បានទំនាក់ទំនងរថយន្តសង្គ្រោះ និងសមត្ថកិច្ច ពេលរថយន្តសង្រ្គោះមកដល់ គ្រូពេទ្យបានយកកូនប្រសារទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមពិនិត្យកន្លែងកើតហេតុជាដីឡូតិ៍១ មានទ្វាររបងពីខាងមុខ, នៅក្នុងដីឡូតិ៍មានផ្ទះចំនួន២ (ផ្ទះម្ដាយជនរងគ្រោះ និងផ្ទះប្ដីប្រពន្ធជនរងគ្រោះ)។ ដោយឡែកពិនិត្យផ្ទះជនរងគ្រោះមានទ្វារចេញចូល១នៅពីខាងមុខ មានស្នាមគាស់ពីខាងក្រៅ និងកាត់ដាច់ស្រយ៉ូវទ្វារពីខាងក្នុងមានមេសោរសូឡិច១គឹបជាប់។ ក្នុងផ្ទះមានបន្ទប់ទទួលភ្ញៀវ បន្ទប់ដេក បន្ទប់ទឹកផ្ទះបាយ, ដោយឡែកពិនិត្យនៅលើតុកន្លែងទទួលភ្ញៀវឃើញមានក្រដាស១សន្លឹកសសេរអក្សរដោយទឹកប៊ិចពណ៌ខៀវ ខ្លឹមសារ «ស្រីផិតប្ដី»។ នៅលើឥដ្ឋការ៉ូក្បែរតុឃើញមានកំអួត១កន្លែង, សំបកកំប៉ុងថ្នាំសម្លាប់សត្វល្អិត១អក្សរថៃ, សំបកកញ្ចប់ថ្នាំសម្លាប់សត្វល្អិត១ម៉ាកដូដូ និងសំបកកំប៉ុងទឹកដោះគោ១, នៅលើឥដ្ឋការ៉ូក្នុងផ្ទះចាប់ពីមាត់ទ្វារបន្ទប់ទឹកដល់តុកន្លែងទទួលភ្ញៀវ ឃើញមានដានបាត់ជើងប្រឡាក់ឈាមចំនួន១១កន្លែង។ ពិនិត្យបន្ទប់ដេកមានទ្វារចេញចូល១នៅពីខាងមុខបិតផ្អឹប។ នៅក្នុងបន្ទប់ជាប់ជើងគ្រែឃើញមានសាកសពមនុស្សស្រីម្នាក់ស្លាប់ផ្ងារនៅលើថ្លុកឈាម ផ្ទៃមុខ ខ្លួនប្រាណខោអាវ ប្រឡាក់ឈាម នៅ ក មានបង់កន្សែងពោះគោ នៅលើខ្លួនមានម៉ាស៊ីនផ្លុំសក់១, នៅក្បែរនឹងក្បាលសាកសពឃើញមានញញួរដែកដងឈើស្រោបជ័រចំនួន១ ផ្លែញញួរប្រឡាក់ឈាម, និងមានស្នាមឈាមសាចនៅក្នុងបន្ទប់ដល់ជញ្ជាំងទ្វារបន្ទប់។ សមត្ថកិច្ចបោសម្សៅវិទ្យាសាស្ត្រក្នុងបន្ទប់រកឃើញស្នាមក្រយ៉ៅបាតជើងចំនួន២កន្លែង។

សមត្ថកិច្ចជំនាញបន្តថា សាកសពពាក់អាវដៃខ្លី ស្លៀកខោជើងវែង ផ្ទៃមុខ ខ្លួនប្រាណដៃជើងខោអាវប្រឡាក់ឈាម សាកសពមានសភាពទន់ មានស្នាមរបួសដាច់រយះនៅក្បាលខាងស្ដាំចំនួន២កន្លែង បែកលលាដ៍, ស្នាមរបួសដាច់រយះនៅលើថ្ងាសខាងឆ្វេងចំនួន១កន្លែងបែកលលាដ៍, ស្នាមរបួសដាច់រយះនៅលើក្បាលចំហៀងខាងឆ្វេង៤កន្លែង បែកលលាដ៍។,ស្នាមរបួសដាច់រយះនៅលើក្បាលខាងក្រោយចំនួន១កន្លែង ប្រេះលលាដ៍,ស្នាមរបួសដាច់រយះនៅក្រោមភ្នែកខាងឆ្វេង១កន្លែង និងស្នាមជាំដាច់រយះនៅរង្វះមេដៃខាងឆ្វេង១កន្លែង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញសន្និដ្ឋានបានថា ស្លាប់ដោយបែកលលាដ៍ចេញខួរ (វាយក្បាលដោយញញួរ) និងសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ+មេសា


Telegram