សន្តិសុខយាមនៅសិប្បកម្មផលិតនំសាកឺរ៉ាម្នាក់ ច....ងកស្លា...ប់ក្នុងប៉ុស្តិ៍យាម ……
សន្តិសុខសង្គម
309

រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់ បុរសជាសន្តិសុខយាមនៅសិប្បកម្មផលិតនំសាកឺរ៉ាម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងប៉ុស្តិ៍យាម បង្កអោយមានការភ្ញាក់ផ្អើលដល់កម្មករដែលធ្វើការនៅទីតាំងខាងលើ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃត្រង់​ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងទីតាំងសិប្បកម្មនំ​សាកឺរ៉ា នៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាប់ប្រាប់ TVFB ឲ្យដឹងថាសន្តិសុខដែលស្លាប់នេះ មានឈ្មោះ ស្រេង ទីណា ភេទប្រុស អាយុ៥២ឆ្នាំ​ តួនាទីជាប្រជាការពារសង្កាត់ច្រាំងចំរេះទី២ រហ័សនាមP16 មានទីលំនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ស្នាក់នៅកន្លែងកើតហេតុខាងលើ​ និង​ក្នុងសាលាសង្កាត់ បានយកខ្សែនីឡុង ចងភ្ជាប់ទៅនឹងធ្នឹមដំបូលបន្ទប់ប៉ុស្តិ៍យាម នៅក្នុង​សិប្បកម្ម​ផលិត​នំសាកឺរ៉ា​ ស្លាប់បាត់បង់ជីវីតយ៉ាងអាណោចអាធ័ម។

ប្រភព​ពត៌មានបានបន្តថា ​មុនពេលកើតហេតុ មានបុគ្គលិកសិប្បកម្ម បានបើករថយន្តចូលមកក្នុងសិប្បកម្មខាងលើ ហើយបានឃើញទ្វាររបងបើកចំហរ តែពុំឃើញសន្តិសុខ ក៏ចុះទៅបើកទ្វារប៉ុស្តិ៍យាមស្រាប់តែឃើញសន្តិសុខរូបនោះបានចង ក សម្លាប់ខ្លួន និងប្រញាប់ស្រែកហៅគ្នា មកជួយកាត់ខ្សែចំណងទម្លាក់មកក្រោម តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ សង្ស័យមានវិបត្តិ គ្រួសារ បន្ទាប់ពីប្រពន្ធបានស្លាប់ចោល ។

បើតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សន្តិសុខរូបនោះស្លាប់ដោយសារចង កសម្លាប់ខ្លួនពិតប្រាកដមែន និងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អែល មេសា


Telegram