Update ៖នគរបាលម្នាក់ បា....ញ់ស....ម្លា....ប់សង្សាររបស់ខ្លួន រួចបា......ញ់ខ្លួនឯងស្លា.....ប់ទាំង២នាក់លើពូកដែលកំពុងដេកជាមួយគ្នា ក្នុងផ្ទះមិត្ត!
សន្តិសុខសង្គម
357

ខេត្តព្រះសីហនុ៖ មនុស្សអើយមនុស្ស ហេតុអ្វីក៏សាហាវម៉្លេះ ! ករណីឃាតកម្មមួយ បានកើតឡើង ដោយប្រទះឃើញសពមនុស្សប្រុសស្រី២នាក់ជាគូសង្សារនឹងគ្នា ស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមបាញ់ដោយគ្រាប់កាំភ្លើង ។

ហេតុការណ៍នេះបានកើតឡើងនៅកាលពីរសៀលថ្ងៃ១៦​ ខែមករា​​ ឆ្នាំ២០២៤ ក្នុងផ្ទះមួយកន្លែង ម្តុំអូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា សពខាងប្រុសមានឈ្មោះ ម៉េត និរ៍ន្ត អាយុ២៥ឆ្នាំ ជា​​នគរបាលអង្គភាពហិរញ្ញកិច្ចនិងភស្តុភារ នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ រីឯសពខាងស្រីជាងសង្សារមានឈ្មោះ កែវ ស្រីនេត អាយុ ២៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅអគារបុគ្គលិកអូរ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជុំវិញហេតុការណ៍នេះ គ្មាននរណាដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ទំនងអាចជាខាងប្រុស ដែលជានគរបាល បាញ់សម្លាប់ខាងស្រីជាសង្សាររបស់ខ្លួន រួចហើយបាញ់ខ្លួនឯងស្លាប់តាមក្រោយ ស្លាប់ទាំង២នាក់លើពូកដែលកំពុងដេកជាមួយគ្នា។

តាមប្រភពពីមិត្តភក្តិសពខាងស្រី ​​បានឱ្យដឹងថា នៅយប់ថ្ងៃទី១៥​​ ខែមករា ឆ្នាំ២០២៤ សង្សារ១គូនេះ បានមកសុំគាត់ស្នាក់នៅមួយថ្ងៃ ព្រោះខាងប្រុសមកពីភ្នំពេញ ដើម្បីណាត់ជួបខាងស្រីនៅផ្ទះគាត់នេះ ។ លុះដល់ថ្ងៃត្រង់ថ្ងៃទី១៦​​ ខែមករា ឆ្នាំ២០២៤ មិនឃើញទៅធ្វើការ ស្ងាត់ឈឹង គាត់ក៏ឡើងទៅជាន់ទី២ មើលក្នុងបន្ទប់ ស្រាប់តែឃើញឈាមហូរពេញបន្ទប់ ស្លាប់ទាំង២នាក់តែម្តង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអូរត្រេះ៕


Telegram