រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ដល់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ខណៈប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួន ទម្លាក់ជើងស្តាក នៅជាប់ចេតិយវត្តនុន្ទមុនី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ចំណុចចេតីយ៏វត្តនន្ទមុនីក្បែព្រះវិហាចំហៀងខាងត្បូង ផ្លូវព្រះមុនីរ៉េត ភូមិដំណាក់ធំទី១ សង្កាត់ជ័យមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពមានឈ្មោះពុម.ធូ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងនោះ ស្លាកស្នាមវត្ថុតាងប្រមូលចាប់យក រួមមាន៖
_ខ្សែចំណងអាវដៃវែង ពណ៌ប្រផេះលាយក្រហមម៉ាកfooddpanda។
_ធុងដឹកទំនិញតាមអនឡាយ ពណ៌ស៊ីជំពូរមួយម៉ាកfoodpanda។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ លោកបានក្រោកពីសឹង្គដើរហាត់ប្រាណ ក៏ប្រទះឃើញសាកសពចងកតែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ភ្លាមៗគេឃើញនគរបាលមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកហ៊ុព័ទ្ធខ្សែនៅទីតាំងកើតហេតុ និងបានពិនិត្យនៅលើខ្លួនសាកសព ស្ថានភាពកន្លែងកើតហេតុ នៅចេតីយ៏ក្នុងវត្តនន្ទមុនីចំហៀងខាងត្បូងឃើញមានសាកសពមនុស្សប្រុសម្នាក់ចងកដោយខ្សែចំណងអាដៃវែង ជាប់នឹងជើងតោដំបូលចេតីយ៏ បែរមុខទៅលិច ជើងផុតពីដីកំពស់២២ សង់ទីម៉ែត្រ ដៃទាំងពីរសំយ៉ុងចុះក្រោមក្តាប់ ពាក់មាស់ពណ៌ក្រហមត្រឹមច្រមុះដល់ចង្ការ ម៉ាកfoodpanda និងនៅចង្កេះខាងមុខចំហៀងខាងស្តាំ មានកូនសោរមួយចង្កោមមានកូនបី (សោរម៉ូតូមួយ និងកូនសោរចំនួនពីរទៀត) ហើយនៅក្នុងហោប៉ៅខោចំហៀងខាងឆ្វេង មានកាបូបដៃមួយពណ៌ខ្មៅ ហើយនៅក្នុងកាបូបនេះមានបណ្ណ័បើកបររថយន្តរបស់ឈ្មោះពុម.ធូ មួយសន្លឹក, បណ្ណ័ចាក់វ៉ាក់សាំងកូវីដ១៩មួយរបស់ឈ្មោះពុម.ធូ, បណ្ណ័បសសមួយរបស់ឈ្មោះពុម.ធូ ,វីសាកាតមួយ, ក្រដាស់ប្រចាំម៉ូតូមួយសន្លឹក និងក្រដាស់ប្រចាំទូរសព្ទ័មួយសន្លឹក។ នៅលើសាបក្រោមជើងសពឃើញមានស្បែកជើងស៊កមួយគូរ។ ឃ្លាតពីសាកសពទៅជើងចំងាយ០,៧៨ម៉ត្រ ស្ថិតនៅឃឿនព្រះវិហារ ឃើញមានស្នាមដាច់ធូលីដីមួយចំនួន នៅលើការ៉ូឡាក្បែរជណ្តើរពីខាងជើងព្រះវិហារជាប់ឃើញមានធុងដឹកទំនិញអនឡាយ ពណ៌ស៊ីជំពូរម៉ាកfoodpanda។
សាកសពពាក់អាវដៃវែងពណ៌ប្រផេះឆ្នូតស ស្លៀកខោជើងវែងពណ៌ខ្មៅ សាកសពមានសភាពរឹង តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយចងកធ្វើអត្តឃាត និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ