រថយន្ត Ford Raptorបុកជាមួយម៉ូតូ ADV ត្រង់ផ្លូវបំបែកជា ៤ របួស២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Ford Raptor ទៅបុកជាមួយម៉ូតូ ADV មួយគ្រឿង ត្រង់ផ្លូវបំបែកជា ៤ បណ្ដាលឲ្យមានមនុស្សរងរបួស២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដឹកយកទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង OCIC ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាវេលាម៉ោង១០យប់ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត Ford Raptor ដែលពាក់ស្លាកលេខ ភ្នំពេញ 2BG 1346 បើកតាមបណ្តោយផ្លូវបេតុOCIC ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏ទៅបុកម៉ូតូ ADV មួយគ្រឿង ដែលពាកស្លាកលេខ ភ្នំពេញ 1KI 0029 ត្រង់ផ្លូវបំបែកជា ៤ បណ្ដាលឲ្យមានមនុស្សរងរបួស២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕ Mrr Ka