អគ្គិភ័យឆេះ អគារឡបោកគក់មួយខ្នង ក្នុងរោចក្រយីដា យ៉ាងសន្ធោសន្ធៅ ស្លា....ប់ស្ត្រីម្នាក់ ៥នាក់ទៀតរ..បួ....ស ខណៈរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងរថយន្តពេទ្យ១០គ្រឿង ឈរជើងកន្លែងឆេះ កំពុងបន្តបាញ់ពន្លត់!
សន្តិសុខសង្គម
277

ខេត្តកណ្តាល ៖ មានករណីអគ្គិភ័យឆេះ អគារឡបោកគក់មួយខ្នង ក្នុងរោចក្រយីដា យ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមរោងចក្រក្បែរទីតាំងកើតហេតុ។

ក្នុងនោះបើតាមរបាយការណ៍ពីសមត្ថកិច្ច ដែលTVFB ទទួលបាន បានឲ្យដឹងថា អគ្គិភ័យនេះឆាបឆេះនៅវេលាម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រតិបត្តិការនេះ មានការដឹកនាំបញ្ជារដោយ ផ្ទាល់ ពីឯក ឧត្តម គង់ សុភណ្ឌ អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកណ្តាល ​លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ លោកមេបញ្ជាការ កងរាជអាវុធខេត្ត លោកមេបញ្ជារការសឹងរងខេត្ត ប្រធានមន្ទីការងារខេត្ត លោក ឡូវ សុខសាន អភិបាលស្រុក រួមទាំងបងប្អូនកម្មកររោងចក្រ ប្រជាការពារ និងអាជ្ញាធរពាក់ពន្ធ័បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៥ រួមមាន

-រថយន្តស្នងការខេត្ត០២គ្រឿង

-រថយន្ត អធិការដ្ផានស្រុក០១គ្រឿង

-រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង

-រថយន្តប៉េង ហួត០២គ្រឿង

-រថយន្តក្រុងកោះនរា០២គ្រឿង

-រថយន្តបញ្ជាការដ្ផានអង្គរក្ស០២គ្រឿង

-រថយន្តរដ្ផបាលខណ្ឌច្បារអំពៅ០១គ្រឿង

-រថយន្ត ស្រាបៀរ ម៉ាឌ្រីត០១គ្រឿងដើម្បី

-រថយន្ត៧១១. ០២គ្រឿង ពន្លត់ភ្លើងឆេះរោងចក្រយីដា ប៉ុន្តែការពន្លត់មិនទាន់គ្រប់គ្រងបាន100%នៅឡើយទេ។

ក្នុងនោះក៏មាន រថយន្តសង្គ្រោះមានចំនួន១០គ្រឿងរួមមាន៖

-រថយន្ត ពេទ្យស្នងការខេត្ត០១គ្រឿង

-រថយន្ត មណ្ឌលសុខភាពឃុំឈើទាល០១គ្រឿង

-រថយន្ត មណ្ឌលសុខភាព សង្កាត់សិត្បូ០១គ្រឿង

-រថយន្ត មន្ទីពេទ្យបង្អែកខេត្ត០១គ្រឿង

-រថយន្ត មន្ទីពេទ្យបង្អែកស្រុក០១គ្រឿង

-រថយន្តសង្គ្រោះបន្ទីពេទ្យបង្អែកស្រុកស្អាង០១គ្រឿង

-រថយន្ត ពេទ្យឃុំសំរោងធំ០១គ្រឿង

-រថយន្ត ពេទ្យឃុំគគីរធំ០១គ្រឿង

-រថយន្ត ពេទ្យឃុំគគីរ០១គ្រឿង

-រថយន្ត ពេទ្យឃុំបន្ទាយដែក០១គ្រឿង

សូមបញ្ជាក់ថា ក្នុងករណីអគ្គីភ័យនេះ បណ្តាលអោយខូចខាតអាគារមួយកន្លែង និងសម្ភារៈនៅខាងក្នុងអាគារជាច្រើន និងបានបណ្តាលឲ្យកម្មករ កម្មការិនីចំនួន២នាក់ ម្នាក់ស្លាប់បាត់បង់ជីវិតដែលមានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតរបួសមានឈ្មោះ ឆាយ ចាន់រិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ​ដែលធ្វើការនៅអាគារ៣ រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យ ។

មិនតែប៉ុណ្ណោះ​ក្នុងរង្វង់ប្រតិបត្តិការនេះ ក៏បណ្តាលឲ្យអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀត បានមានបញ្ហាថប់ដង្ហើម ត្រូវបានរថយន្តសង្រោះដឹកយកទៅមន្ទីពេទ្យជ័យជំនះ

-ឈ្មោះ សោម ប៊ុនថាត ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ រទាំង ឃុំ ភូមិធំ ស្រុកកៀនស្វាយ

-ឈ្មោះ សួន ម៉ៅ ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បាអំពៅ

-ឈ្មោះ សៀង វុធ្ធិ ភេទ ប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំ ឈើទាល ស្រុកកៀនស្វាយ

-ឈ្មោះ សាំង រិទ្ធី ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំ ឈើទាល ស្រុកកៀនស្វាយ ខណៈមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយ រង់ចាំសមត្ថកិច្ចស្រាវជ្រាវឲ្យបានលម្អិតបន្តទៀត ៕ អែល វិចិត្រ


Telegram