ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើស ប៉ុនប៉...ងមនុស្សឃា...ត កាប់សិស្សសាលាម្នាក់របួ...សធ្ង...ន់
សន្តិសុខសង្គម
233

រាជធានីភ្នំពេញ ៖ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាង ពាក់ព័ន្ធបទល្មើស ប៉ុនប៉ងមនុស្សឃាត (យកកាំបិតផ្គាក់ ពណ៌ ខ្មៅ ដងឈើ កាប់លើជនរងគ្រោះចំដៃខាងស្តាំ និងស្មា មុខខាងឆ្វេងបណ្តាលឲ្យរងរបួស) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៨៣ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ២០ នាទី មកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ។ នេះបើយោងតាមផេកផ្លូវការរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះរួមមាន ៖

១-ឈ្មោះ នួន ច័ន្ទ្រវរនាថ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ

២-ឈ្មោះ វង្ស វិច្ឆិកា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ

ក្នុងនោះ វត្ថុតាងចាប់យករួមមាន​៖

-កាំបិតផ្គាក់ ពណ៌ ខ្មៅ ដងឈើ ចំនួន ០១

-ដាវកែច្នៃ ពណ៌ ស ដងឈើ ចំនួន ០១។

ចំណែកជនរងគ្រោះ ភេទ ប្រុស អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សស្នាមរបួស របួសដៃខាងស្តាំ និងស្មាមុខខាងឆ្វេង ដោយសារត្រូវជនសង្ស័យកាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងចាប់យកការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។


Telegram