ចំថ្ងៃសីល៍! លោកយាយម្នាក់ ឆ្លងផ្លូវចូលវត្ត ត្រូវរថយន្ត បុកនិងកិ...នស្លា..ប់យ៉ាងរ..ន្ធ..ត់
សន្តិសុខសង្គម
384

រាជធានីភ្នំពេញ​៖ លោកយាយម្នាក់ ទៅសុំសីល៍នៅវត្ត មិនទាន់ដល់វត្តផង កំពុងដើរឆ្លងផ្លូវចូលវត្ត បែរជាត្រូវរថយន្ត បុកនិងកិនស្លាប់យ៉ាងរន្ធត់បំផុត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ ត្រង់ចំណុចមុខវត្តទឹកថ្លា ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលកើតហេតុ រថយន្ត ម៉ាក JAC HFC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9183 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនពីកន្លែងកើតហេតុបន្សល់តែរថយន្ត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ លន់ ឌីណា ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករលើកបន្លែ មានទីលំនៅភូមិតាំងរលាង ឃុំកំពង់ពិល ស្រុកពារាំង ខេត្តព្រៃវែង (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីសួរនាំ) បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកលោកយាយ ឈ្មោះ វង់ សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងដើរឆ្លងផ្លូវពីកើតទៅលិចពេញទំហឹង បណ្ដាលអោយដួលបោកចូលក្រោមរថយន្តស្លាប់តែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពីភាគីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ អែល វិចិត្រ


Telegram