រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ការិយាល័យបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ,អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់បង្អួចភោជនីយដ្ឋានយីហោវី(V) ជាន់ទី៣ ចូលលួចស្រាដប) ។ នេះបើយោងតាមផេកផ្លូវការរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានយីហោវី(V) ផ្ទះលេខ៣២និង៣៤អឺ ផ្លូវលេខ១៨៤ ភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣ និង ០០ នាទី និងចាប់យកភស្តុតាងស្រាជារបស់ជនរងគ្រោះ ,វត្ថុតាងរថយន្តជាមធ្យោបាយសម្រាប់ដឹកស្រា និងសម្ភារៈធ្វើសកម្មភាព បញ្ជូនមការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ រូ ដា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត
២-ឈ្មោះ អ៊ុយ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ KTV អាកូស្ទីក។
ក្នុងនោះ វត្ថុតាងជាមធ្យោបាយដឹកស្រា រថយន្តហាយឡេនឌើ ពណ៌ ទឹកមាស ស្លាកលេខភ្នំពេញ ២AX-១៧៦២ ចំនួន ០១ គ្រឿង, ពូថៅដងឈើ ចំនួន០១ ,រណាដែក ចំនួន០១,ផ្លែរណាមុខពីរ ចំនួន០១ ,ទួឡឺវីសដងជ័រ ចំនួន ០១ ដង្កាប់ដងជ័រ ចំនួន ០១។
ចំណែកភស្តុតាងជាស្រារបស់ជនរងគ្រោះដែលចាប់យកបាន រួមមាន៖
-ស្រាដបម៉ាក CHATEAU PAVIE កេសពណ៌ក្រហម ចំនួន០៣កេស ,
-ស្រាកេសឈើតូច ចំនួន០៦កេស ,
-ស្រាកេសក្រដាសម៉ាក BALVENIE ចំនួន ០៦កេស,
-ស្រាម៉ាកGLANFFIDDISH ចំនួន០១ កេស ,
-ស្រាម៉ាក MACALAN ចំនួន ០១ កេស,
-ស្រាកេសឈើធំ ចំនួន ០១ កេស,
-ស្រាម៉ាកCHIVAS ២៥ ឆ្នាំ ចំនួន ០១ ដប
-ស្រាម៉ាកDASSAI អាយុ ៣៩ ឆ្នាំ ចំនួន ០១ ដប
-ស្រាម៉ាក MONBOUSQUET កេសឈើ ចំនួន ២០ កេស
សម្ភារៈបាត់បង់
-ស្រាដបម៉ាក BRANE CATENAE(៦L) ចំនួន ០៣ ដប ,
-ស្រាដបម៉ាក CHATEAU PAVIE (១,៥L) ចំនួន ៤ដប ,
-ស្រាដបម៉ាក BALVENIE ( ០,៧០L) ចំនួន ១៩ដប ,
-ស្រាដបម៉ាក MONBOUSQUET (០,៧៥L) ចំនួន ៤៨ ដប ,
-ស្រាដបម៉ាក GLANFFIDDISH (០,៧០L)ចំនួន០៣ដប និងស្រាផ្សេងៗទៀតមិនចាំឈ្មោះមួយចំនួន
មានតម្លៃសរុបជាទឹកប្រាក់ចំនួន៥៧,៥០០ដុល្លារអាមេរិក (ប្រាំម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិក)។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕