ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុក រឿងគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហម ដោយស្នើឲ្យគ្រប់ភាគី ពាក់ព័ន្ធបង្កើនសកម្មភាពគោរពច្បាប់ពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងា រឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិស ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់ អារម្មណ៍ អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាច រណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។
ឯកឧត្តមបានបញ្ជាក់ថា៖«ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបាន បង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន២០០០នាក់ពុំខានឡើយ។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា អត្រាប្រជាពលរដ្ឋស្លាប់ដោយ គ្រោះថ្នាក់ច រាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងហក់ឡើងក្នុង អត្រាខ្ពស់គួរឱ្យ ព្រួយបារម្ភ បើធៀបនឹងអត្រាស្លាប់ដោយសារជំងឺអេដស៍ និងស្លាប់ដោយសារមីន។ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុ កទំនួលខុសត្រូវមើលថែ និងផ្គត់ផ្គង់ការឧត្ថម្ភគាំទ្រផ្សេងៗរបស់គ្រួសារ និងរាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានព្រលយជាមុនដែរថា ប្រសិនបើស្ថានភាពគ្រោះថ្នា ក់ចរាច ណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជា នឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំ ដោយសារបញ្ហាមួយនេះ។
ទន្ទឹមនឹងការថ្លែងអំពីការត្រៀមលក្ខណៈដាក់ចេញវិធីសាស្រ្តថ្មីៗដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមស សុខា បានជំរុញអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹ ងការអនុវត្តច្បាប់ ហើយជាមួយគ្នានេះ មាតា បិតា អាណាព្យាបាល និងស្ថាប័នសាធារណៈ និងឯកជនទាំងអស់ ត្រូវចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដី ពីចរាចរណ៍ផ្លូវ គោកឱ្យបានខ្ជាប់ខ្ជួន៕ ប្រភព៖ ក្រសួងព័ត៍មាន