ទាល់តែជាប់ខ្នោះទើបសម្លឹងរកម្តាយ! សមត្ថកិច្ចបង្ហាញមុខក្រុមអ្នកលេងកាំបិតប៉័ងតោNY3 និងក្រុមកាប់ប្លន់យកម៉ូតូ សរុប១៨នាក់ ជាសាធារណៈ
សន្តិសុខសង្គម
158

រាជធានីភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងនគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ហាញមុខ ជនសង្ស័យ១៨នាក់ ដែលមានវ័យក្មេងៗ ពាក់ព័ន្ធនឹងករណី ប្រើកាំបិតបុង័តោកាប់គេប្លន់យកម៉ូតូ និងខ្លះទៀត ពាក់ព័ន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិដោយបង្ហាញមុខជាសាធារណៈឲ្យមហាជនបានឃើញ មុននឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន១៨នាក់​ បទ​ល្មើស​ដោយ​ឡែក​ពីគ្នា និងដកហូតបានម៉ូតូ ទាំងអស់ចំនួន ៩គ្រឿង កាំបិត ប៉័ងតោលចំនួន៣, ដុំថ្ម ចំនួន៣ដុំ និងកាំភ្លើងខ្លី(ប្រើប្រាស់​ហ្គាស)​ ម៉ាកឡុក១៧មួយដើម។ ជនសង្ស័យទាំង១៨នាក់នេះរួមមាន ៖

១.ឈ្មោះអ៊ុង ហេង អាយុ១៧ឆ្នាំ ,២.អ៊ុង ហុងគុយ អាយុ ១៧ឆ្នាំ ,៣.ឈិន សុវណ្ណាវីន អាយុ១៧ឆ្នាំ , ៤.ចាន់ថា រិទ្ធីរាជ្សអាយុ១៧ឆ្នាំ ,៥.ប៉ែន សុវីរះអាយុ ១៧ឆ្នាំ .៦.ថន រតនះ អាយុ១៩ឆ្នាំ ,៧.សុខ ហ៊ុន ណារិទ្ធហៅដេមបូ,៨.សុខ លឿនឧត្តម អាយុ ១៨ឆ្នាំ ,៩.រ៉េត សិរីវឌ្ឍនះហៅហុងអាយុ១៨ឆ្នាំ ,១០.ម៉ើ សារីហ្វីនអាយុ១៨ឆ្នាំ,១១.សយ គឹម ស៊នអាយុ១៧ឆ្នាំ, ១២.ឃុន មេនឋានះអាយុ១៨ឆ្នាំ ,១៣.ចាន់លីហេង អាយុ១៨ឆ្នាំ ,១៤ លី ចាន់សុខថាអាយុ២០ឆ្នាំ ,១៥.នៅ វណ្ណះហៅម៉ៅ អាយុ១៨ឆ្នាំ,១៦. ស៊ុន សំណាងអាយុ១៩ឆ្នាំ ,១៧.ហម សុខធន់ហៅតឿអាយុ២០ឆ្នាំ និង១៨.ឈ្មោះរុន រាជសី អាយុ១៨ឆ្នាំ ។

លោកនាយការិយាល័យ ក៏បានបញ្ជាក់ទៀតថា ក្នុងចំណោម១៨នាក់នេះ កម្លាំងនគរបាលការិយាល័យ កំរិតស្រាស្រាវជ្រាវ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ ពាក់ពន្ធប្រព្រឹត្តិបទល្មើសផ្សេងគ្នា ដោយនគរបាល​ខណ្ឌ​ឫស្សី​កែវ​ សហការជាមួយការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនបាន ក្រុម​ក្មេង​ទំនើង​ (រហ័ស​នាម​ NY3) ដែលយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះរងរបួសធ្ងន់និង ខូចខាតម៉ូតូ ប្រព្រឹត្តិកាលពី យប់ថ្ងៃទី០៧ខែមករា ឆ្នាំ ២០២៤នៅតាមផ្លូវបេតុង ក្នុងភូមិ ចុង ខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងករណីកាប់ប្លន់យកម៉ូតូនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល សរុបទាំងអស់១៨នាក់ ។

ពេលនេះជនសង្ស័យទាំង១៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត ៕ អែល មេសា


Telegram