ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុ....នប៉...ងមនុស្សឃា...ត យកសាំ..ងចា..ក់ដុ..តបន្ទប់ជួ...លជនរងគ្រោះ
សន្តិសុខសង្គម
209

រាជធានីភ្នំពេញ​៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាក់ស្តែងករណី៖ ប៉ុនប៉ងមនុស្សឃាត និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកសាំងចាក់ដុតបន្ទប់ជួលជនរងគ្រោះ) ។ នេះបើយោងតាមផេកផ្លូវការរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ បានបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធបទល្មើស៖ ប៉ុនប៉ងមនុស្សឃាត និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកសាំងចាក់ដុតបន្ទប់ជួលជនរងគ្រោះ)កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ១៥នាទី នៅចំណុចផ្ទះជួល ផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ឡាយ ឡាទី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕


Telegram