ស្នងការខេត្តកំពត បញ្ជាកម្លាំងឲ្យស្រាវជ្រាវបន្ទាន់ ករណីឪពុកចា..ប់កូ..ន.តូចចង រួចគំ.រា...មថានៅធ្វើអ...ត្ត....ឃា.....តទាំងឪពុកនិងកូ..ន
សន្តិសុខសង្គម
436

ខេត្តកំពត ៖ នៅលើបណ្តាញសង្គមមានការស៊ែរ.ត ព្រោងព្រាត ហួសចិត្ត ខឹងសម្បារជាខ្លាំង ទៅនឹងករណីមួយ ដែលជនសង្ស័យជាឪពុក បានចាប់កូនប្រុសតូច ចងរួចគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូន នៅស្រុកអង្គរជ័យ ។

ជុំវិញករណីនេះ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សូមជំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាប ពាក់ពន្ធ័ករណីគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ ។ ករណីនេះក្រោយទទួលបានព័ត៌ពីល្ងាចថ្ងៃទី 19.01.24 សមត្ថកិច្ចយើងខ្ញុំបានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែយើងខ្ញុំកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន ។ ព្រឹកនេះយើងខ្ញុំនិងបន្តប្រើប្រាស់វិធានការណ៍ជំនាញនិងកំលាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះបន្តទៀតថា ប្អូនប្រុស សូមប្អូនគិតឡើងវិញ គ្មានបញ្ហាណាដែលយើងមិនអាចដោះស្រាយបាននោះទេ ! វាស្ថិតនៅលើពេលវេលា សូមប្អូនកុំជ្រើសរើសយកផ្លូវនេះ អាណិតកូនគ្នាមិនដឹងអ្វីនោះទេ ! ក្រុមគ្រួសាររបស់ប្អូនបានតេហៅប្រពន្ធប្អូនឡើងពីកំពង់សោមមកដើម្បីជជែកគ្នាជាមួយប្អូនហើយ សង្ឃឹមថាប្អូននិងបានឃើញសារនេះ ហើយប្អូននិងត្រលប់មកវិញដើម្បីដោះស្រាយជាមួយប្រពន្ធរបស់ប្អូន ៕


Telegram