រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Ford Territory បុកគ្នាជាមួយរថយន្ត ISUZU បណ្ដាលឲ្យរថយន្ត Ford Territory ក្រឡាប់ផ្ងារជើងច្រង៉ាង កាលពីវេលាម៉ោង ៩និង០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស មុខក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Ford Territory ពាក់ស្លាកលេខកម្ពុជា DY.LY.TA បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានបុករថយន្ត ISUZU ពាក់ស្លាកលេខរដ្ឋ13 2-3886 បណ្ដាលឲ្យរថយន្ត Ford Territory ក្រឡាប់ផ្ងារជើងច្រង៉ាងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka