មន្ត្រីជំនាញ រកឃើញ បង្គាមានចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម
សន្តិសុខសង្គម
236

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំង ស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ចំនួន ១ទីតាំង ដែលយកមករក្សាទុក ក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖

- បានបញ្ជូនគំរូសំណាកមួយចំនួន ទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកំរិតហានិភ័យនៃផលិតផលទាំងនោះ

- បានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន៤កេស ស្មើនឹង១៦០ គីឡូក្រាម

សូមបញ្ជាក់ផងដែរថា បង្គាទាំងនោះ ត្រូវបានមន្ត្រីយើងដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ៕


Telegram