ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលា ម៉ោង១៨ និង០០នាទី នៅចំណុចក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីកុមារីលង់ទឹកស្លាប់ ០២នាក់ ជនរងគ្រោះ ១.ឈ្មោះ សំណាង សៀវអ៉ី ភេទស្រី អាយុ១២ឆ្នាំ និង២.ឈ្មោះ សុខ វីនណា ភេទស្រី អាយុ ១១ឆ្នាំ អ្នកទាំងពីររស់នៅក្រុមទី៩ ភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាមការបំភ្លឺរបស់ឈ្មោះ ប៊ុត ធួក ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានអោយដឹងថានៅវេលាម៉ោង១៧.០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនបានដើរទៅងូតទឹកស្ទឹងនៅខាងក្រោយផ្ទះដែលមានចម្ងាយ១៥០ម៉ែត្រ នៅចំណុចមាត់ស្ទឹងសង្កែ ខ្លួនកំពុងតែងូតទឹក ស្រាប់តែចៅស្រីខ្លួនចំនួន ០៣នាក់ ១.ឈ្មោះ សំណាង សៀវអ៉ី ភេទស្រី (សព), ២.ឈ្មោះ សុខ វីនណា ភេទស្រី(សព), ៣.ឈ្មោះ មាស អ៉ីវ៉ា ភេទស្រី អាយុ១១ឆ្មាំ មានទីលំនៅភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានចុះងូតទឹកក្នុងស្ទឹងសង្កែស្រាប់តែចៅទាំងបីបានចុះងូតទឹកជាមួយហើយបានលង់ទឹកទាំងបីនាក់ ខ្លួនបានរាវស្រង់ចៅបានម្នាក់ ឈ្មោះ មាស អ៉ីវ៉ា មកលើគោក ហើយខ្លួនបានចុះរាវរកចៅពីរទៀតដោយទឹកស្ទឹងមានជម្រៅប្រហែល ០៣ម៉ែត្រ ដោយខ្លួនហត់ខ្លាចលង់បានឡើងមកលើគោក ហើយបានស្រែកហៅអ្នកជិតខាងឲ្យមកជួយរាវរកចៅរបស់ខ្លួនឈ្មោះ សំណាង សៀវអ៉ី និងឈ្មោះ សុខ វីនណា ហើយបានរកឃើញចៅទាំងពីរបានស្លាប់បាត់ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ សំណាង សៀវអ៉ី និងឈ្មោះ សុខ វីនណា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។ មូលហេតុដោយសារ ចុះងូតទឹកក្នុងស្ទឹងសង្កែ ទើបបណ្តាលអោយលង់ទឹកស្លាប់ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕