បា...ត់ប្រពន្ធច្រើនថ្ងៃ តាមរកមិនឃើញ បែរជាត្រូវជនដៃដល់ ស..ម្លា....ប់រួចដុ....តសា..កស...ពទាំងអា..ក្រា..តកា..យ យ៉ាងរ..ន្ធ...ត់.. ក្រោយប្រាប់ថាទៅទារលុយគេ!
សន្តិសុខសង្គម
1.73K

ខេត្តកណ្តាល ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយប្រទះឃើញសពស្ត្រីម្នាក់ ដែលប្តីអះអាងថា មានផ្ទៃពោះថែមទៀត ត្រូវបានជនដៃដល់ សម្លាប់រួចដុតសាកសព ទាំងសភាពអាក្រាតកាយ យ៉ាងរន្ធត់ ខណៈប្តីបាត់ប្រពន្ធជាច្រើនថ្ងៃតាមរកតែមិនឃើញ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រៃខាងជើងភូមិប្រហែល១០០ម៉ែត្រ ភូមិរំលេច ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមរបាយការណ៍របស់Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូលពេជ្រ បានចុះអន្តរាគមន៍ដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យ។

តាមការសួរបំភ្លឺសាក្សីនៅភូមិឈ្មោះ ជន សុខឹម ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨នឹង០៧នាទី ខ្លួនបានដើរចេញពីផ្ទះទៅរកគោនៅព្រៃខាងជើងភូមិប្រទះឃើញសាកសពដែលមានសភាពខ្លោចឆេះពេញខ្លួនប្រាណអស់នៅតែខ្លួនស្រាត ទទេ ពេលនោះខ្លួនក៏រាយការណ៏ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រេជ ។

ឈ្មោះ ហេង ទី ភេទប្រុស អាយុ ២៨ឆ្នាំ (ជាប្តីជនរងគ្រោះ) មុខ របរ កម្មករ មានទីលំនៅ ភូមិ គ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤ បានប្រាប់ខ្លួនថានឹកផ្ទះរួចក៍បានជិះម៉ូតូចេញពីផ្ទះជួលរបស់ខ្លួននៅខេត្តកំពង់ស្ពឺរួចទៅផ្ទះម្តាយនៅស្រុកពញ្ញាឮ (ស្ថិតនៅភូមឃុំខាងលើ) ហើយបានសម្រាកនៅផ្ទះម្តាយ១យប់លុះដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានប្រាប់ខ្លួនថាចង់ទៅបាសិត យកលុយពីគេហើយ ខ្លួនបានប្រាប់ជនរងគ្រោះថាបើចង់ទៅបងជូនទៅហើយខ្លួនក៏បានជូនជនរងគ្រោះដោយជិះម៉ូតូម៉ាក Honda beat លុះដល់ហាងកាហ្វេ១ កន្លែងស្ថិតនៅភូមធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឌុបជនរងគ្រោះចូលហាងកាហ្វេ ពេលនោះជនរងគ្រោះឲ្យខ្លួនចាំ បន្តិចគាត់ទៅយកលុយពីគេ នៅបាសិត រួចជនរងគ្រោះក៏បានជិះម៉ូតូចេញវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល លុះបាន១ម៉ោង ក្រោយមកខ្លួនបានតេទូរស័ព្ទទៅជនរងគ្រោះបានលើកទូរស័ព្ទប្រាប់ខ្លួនថាបន្តិចទៀតរៀបចំចេញទៅវិញហើយ លុះដល់ម៉ោង១៤និង២០ នាទីខ្លួនមិនឃើញជនរងគ្រោះត្រឡប់មកវិញ ក៏បានតេទូរស័ព្ទទៅម្តងទៀតតែទាក់ទងលែងបាន បន្ទាប់មកដល់វេលាម៉ោង១៦និង០០នាទី ថ្ងៃខែឆ្នាំដដែលខ្លួនក៏បានត្រឡប់ទៅផ្ទះម្តាយក្មេកនៅស្រុកពញ្ញាឮវិញ រួចបន្ទាប់មកទៀតខ្លួនបានព្យាយាមទាក់ទងតាមរយៈអ្នកដែលធ្លាប់ ស្គាល់ជនរងគ្រោះបន្តបន្ទាប់តែរកជនរងគ្រោះមិនឃើញ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី ខ្លួនបានដំណឹងពីឈ្មោះ តា ភេទស្រី អាយុ២០ឆ្នាំ បានប្រាក់ខ្លួនថាឮគេនិយាយថាមានប្រទះឃើញសាកសពឆេះខ្លោចនៅក្នុងព្រៃ។

ចំពោះ សពខាងលើ ឈ្មោះ ហេងទី ភេទប្រុស បានសន្និដ្ឋានថាគឺជាប្រពន្ធរបស់ខ្លួន ព្រោះខ្លួនបានស្គាល់ល្បែងជើងរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ វែង ធារី ហៅ ម៉ី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កសិករ ស្រុកកំណើតភូមិព្រៃល្វា ឃុំ ពញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ករណីនេះកម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវតាមនីតិវិធី ព័ត៌មានបន្តយ៉ាងណាទៀត យើងនឹងUpdateជូនបន្ត ៕


Telegram