រថយន្តព្រូស បុកជាមួយម៉ូតូត្រង់ផ្លូវបំបែក របួ...សធ្ង...ន់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ព្រូស បុកជាមួយម៉ូតូត្រង់ផ្លូវបំបែក បណ្ដាលអោយមានមនុស្សម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ត្រូវនឹងថ្ងៃទី២៤ ខែកមរា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអីដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BE. 9823 បើកតាមបណ្ដោយផ្លូវ OCIC ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូត្រង់ផ្លូវបំបែក បណ្ដាលអោយមានមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ៊
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka