រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចកាបូបស្ពាយកុំព្យូទ័រ ប្រព្រឹត្តិនៅចំណុចសួនច្បារមុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា(CDC) ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះរួមមាន ៖
១-ឈ្មោះ ញ៉ន សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ហេង រស្មី ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
៣-ឈ្មោះ វុត្ថា ចាន់សុធារតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
ក្នុងនោះ វត្ថុតាងចាប់យក៖ កាបូបស្ពាយពីក្រោយ ពណ៌ខ្មៅ មួយ និងកុំព្យូទ័រយួរដៃម៉ាក ASUS ពណ៌ខ្មៅ មួយគ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាប់បន្តតាមនីតិវិធី៕