ទិញគ្រឿងញៀនពីគេ ៤០ម៉ឺនរៀល យកមករំលែកលក់បន្ត ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបានក្នុងបន្ទប់ផ្ទះសំណាក់
សន្តិសុខសង្គម
377

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ ចំណុច ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់រួមមាន ៖

១/ឈ្មោះ យ៉ុន ថារី(ហៅចេ) ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិត មានលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ ។

២/ ឈ្មោះ ធី នី(ហៅគ្នី) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិត មានលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖

១ - ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន ០១កញ្ចប់ធំ ទំងន់ (៩,៤៨ ក្រាម)

២. ទូរស័ព្ទ ម៉ាក Realme ពណ័ត្រួយចេកខ្ចី ០១គ្រឿង

៣. ក្រដាសវេរលុយវីង ០១សន្លឹក

៤កូនសៀវភៅ ០១ក្បាល

៥សម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សូមបញ្ជាក់ថា ដោយទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរថ្នាំញៀន មកពីសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ចូលមកស្នាក់នៅ ផ្ទះសំណាក់គគីរ ក្នុងបន្ទប់លេខ១៦ ស្ថិតនៅភូមិគគីរ ឃុំគគីរ ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគគីរ បានសុំកិច្ចសហការណ៍ជាមួយម្ចាស់ផ្ទះសំណាក់ ដើម្បីធ្វើការឆែកឆេរ នៅក្នុងបន្ទប់នោះ ក៏បានឃើញជនសង្ស័យប្រុសស្រី ២ នាក់ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការសួនាំនឹងឆែកឆេរ ជនសង្ស័យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ទើបឃាត់ខ្លួនរួមជាមួយវត្ថុតាង យកមកសួរនាំនៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថាថ្នាំញៀន ម៉ាទឹកកកខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពី មនុស្សប្រុសម្នាក់ ជនជាតិ ខ្មែរ អាយុ ប្រហែល៣៨ ឆ្នាំ នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ តំលៃ ៤០០០០០រៀល (សែសិបម៉ឺនរៀល) ដើម្បីយកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។

ក្រោយសួរនាំរួចជនសង្សយ័ទាំង០២នាក់ រួមទាំងវត្ថុតាង ចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ 


Telegram