លួចម៉ូតូរបស់ប្រជាពលរដ្ឋ បានសម្រេច អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួន។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខក្រុមហ៊ុនលេខ១៨K ផ្លូវ១១៣៤z សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យមានឈ្មោះ ធី ផានិត ហៅនិត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។
ចំណែកសម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាវ៉េវវ ពណ៌ខ្មៅ សេរី២០១៩ ផ្លាកលេខ សៀមរាប AH-០៥៣៥។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕