នគរបាលស្រុកថ្មគោលបង្រ្កាបករណីលួចទ្រព្យសម្បត្តិអ្នកដទៃចំនួន០១ករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០២ នាក់អនុវត្តតាមច្បាប់៖
សន្តិសុខសង្គម
122

កាលពីថ្ងៃទី ២៧ខែ មករា ឆ្នាំ ២០២៤ ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការ​ងារ​នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំ កម្លាំង ផ្នែកជំ​នាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ក្នុង ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាល ទទួលបាននូវពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆូត សល់ ភេទប្រុស អាយុ ៤៦ឆ្នាំរស់នៅក្រុមទី ០៥ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ថានាយប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០១និង០០នាទី រំលង អា ធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤មានជនសង័្សយមិនស្គាល់​ អត្តសញ្ញាណបានធ្វើសកម្មភាព លួច យកអាគុយ AQ ដែលចាប់ភ្ជាប់ជាមួយរថយន្តរបស់គាត់អស់ចំនួន០២ ​ ទៅបាត់ ហើយពេលដឹងថាបាត់រូបគាត់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលឱ្យស្រាវជ្រាវរងជនសង័្សយនិងអាគុយAQ របស់គាត់ដែលបាត់បង់។

ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន០២នាក់គឺមានឈ្មោះ ទួង រាសី ភេទប្រុសអាយុ​៣១ឆ្នាំរស់នៅភូមិផ្សាក្រោមឃុំផ្សាក្រោមស្រុកស្វាយលើខេត្តសៀមរាប និងឈ្មោះឌឿន រីណាភេទប្រុសអាយុ---ឆ្នាំរស់នៅភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ ដំបង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំង ០២នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម ភាពលួចយកអាគុយ AQ របស់ជនរងគ្រោះខាងលើពិត​ប្រាដកមែន។

-សំភារះតាងដកហូតរួមមាន៖

-ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅតែមពណ៌ខៀវសេរី2005ពាក់ស្លាកលេខ1A 0760បន្ទាយមានជ័យ

-អាគុយ AQ ចំនួន០២(ពណ៌ខ្មៅលាយក្រហម)​ម៉ាក​BUSSTON ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលស្រុកថ្មគោលក​សាងសំណុំរឿងចាត់ការបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនិតិវិធីច្បាប់រីឯអា គុយ AQ បានប្រគល់ជូនជនរងគ្រោះវិញ៕


Telegram