មុខសញ្ញាលួចជាច្រើនលើកយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន!
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព ប្រើដែកគាស់គាស់ទ្វារឃ្លាំង ចូលលួចដែក ត្រូវបានជនរងគ្រោះ ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នំា២០២៤ ចំណុចឃ្លាំងទុកចោល ផ្លូវលំ ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន ទៀង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៣២ ផ្លូវ បេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖ ដែកចំរឹងរបងឃ្លាំងចំនួន០៣ផ្ទាំង , ទ្វារដែកចំនួន០២ផ្ទាំង ។

ជនសង្ស័យឈ្មោះ ស្រេង ហុក ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួល សំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ដកហូតវត្ថុតាងរួមមាន ៖ម៉ូតូម៉ាកសេ១០០កូរ៉េ ផ្លឹស ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) ចំនួន០១គ្រឿង ,ដែកទីបជ្រុងប្រវែង៦០សង់ទីម៉ែត្រចំនួន០១ដើម, ដែកអក្សរV ពណ៌សប្រវែង២១០សង់ទីម៉ែត្រចំនួន០១ដើម, ដែកគាស់ប្រវែង៩៥សង់ទីម៉ែត្រចំនួន០១, តួណឺវីសដងជ័រពណ៌ លឿងចំនួន០១ ។  

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង១០នាទី ជនរងគ្រោះកំពុងតែនៅផ្ទះលេខ៣២ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយឈ្មោះ ពូក ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ) ដែលជាអ្នកមើលការខុសត្រូវនៅឃ្លាំងរបស់ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខទៅមើលឃ្លាំង របស់ជនរងគ្រោះដែលចាក់សោរទុកចោល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ ទៅដល់ក៏បានឃើញឃ្លាំងខាងលើ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ យក ដែកចំរឹងរបងឃ្លាំងអស់ចំនួន០៣ផ្ទាំង និងទ្វារដែកចំនួន០២ផ្ទាំង រួចក៏បានទូរស័ព្ទប្រាប់ជនរងគ្រោះឱ្យបានដឹង ។

លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង៣០នាទី ក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ បានទៅមើលឃ្លាំងរបស់ជនរងគ្រោះម្តងទៀត ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស្រេង ហុក ភេទ ប្រុស អាយុ៤២ឆ្នាំ ទី០២ឈ្មោះ វ៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ ផ្លឹស ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) ទៅឈប់មុខឃ្លាំងខាងលើ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅឱ្យជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចចុះមកដល់ឃ្លាំង បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចដែកទីបជ្រុងប្រវែង៦០សង់ទីម៉ែត្រចំនួន០១ដើម, និងដែកអក្សរV ពណ៌សប្រវែង ២១០សង់ទីម៉ែត្រចំនួន០១ដើម ពីក្នុងឃ្លាំងរបស់ជនរងគ្រោះ យកទៅដាក់ក្បែរម៉ូតូម៉ាកខាងលើ ពេលជនសង្ស័យ បានឃើញកម្លាំងសមត្ថកិច្ចទៅដល់ក៏បាននាំគ្នា រត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង នៅកន្លែងកើតហេតុ រួចសមត្ថកិច្ចក៏បានចាប់យកវត្ថុតាងខាងលើ មករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសាក់សំពៅ ដើម្បីធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាម ផ្លូវច្បាប់ ។

រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ ខ្លួនបានជនសង្ស័យឈ្មោះ ស្រេង ហុក ត្រង់ចំណុច ផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ ដោយបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ វ៉េវ ពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារឃ្លាំងចូលលួចដែករបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមកជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពលួចដែករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត  ទើបក្មួយបង្កើតរបស់ជនរងគ្រោះ តំណាងឱ្យជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ  និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram