ជិះម៉ូតូវ៉ារថយន្តកុងតឺន័រ ជ្រុលទៅបុករថយន្តStarex ស្លា....ប់យ៉ាងរ.....ន្ធ..ត់
សន្តិសុខសង្គម
176

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ​ Dream C125 វ៉ាជែង បានបុករថយន្ត​ Starex ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ យ៉ាងរន្ធត់កាលពីវេលាម៉ោង ​ ១១និង១០នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ២០២៤ ​តាមបណ្ដោយផ្លូវ​ថៃហ្គ័រ​ ក្នុងសង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ​ Dream c125 ពាក់ស្លាកលេខ​កណ្តាល​ 1X-6035 បើកតាមបណ្ដោយផ្លូវ​ថៃហ្គ័រ​ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏វ៉ាជែងរថយន្ដកុងតឺន័រ ជ្រុលមកបុកជាមួយរថយន្ត​ Starex ពាក់ស្លាកលេខ តាកែវ​ 2B-7372 ក្នុងទិសដៅពីជើងមកត្បូង បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ យ៉ាងរន្ធត់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើការវាស់វែងយករថយន្តនិងម៉ូតូរក្សាទុក​ ។ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕ Mrr Ka


Telegram