ស្ត្រីរូបស្រស់ម្នាក់ ប្រាប់អ្នកជិតខាងចង់ដូរបន្ទប់ ជំនាងផ្ទះលង ស្រាប់តែម៉ោង៣ទៀបភ្លឺ លោ......តពីលើផ្ទះជាន់ទី៥ស្លា....ប់
សន្តិសុខសង្គម
354

រាជធានីភ្នំពេញ ​៖ ស្ត្រីរូបស្រស់ម្នាក់ បានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី៥ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។

ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង២ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងអ្នកភូមិ ដែលនៅជិតនោះ បានរៀបរាប់ថា ស្ត្រីរូបស្រស់ខាងលើ ស្នាក់នៅក្នុងបន្ទប់ជួលជាន់ទី៥ មានឈ្មោះ ភា អាយុ៣០ឆ្នាំជាង បានចុះមកក្រោមនិយាយលេងជាមួយអ្នកភូមិ និងផឹកស៊ីជុំគ្នា ពេលនោះបាននិយាយរៀបរាប់ថា នៅក្នុងបន្ទប់ជួលរបស់គាត់មានរឿងចម្លែកបានកើតឡើង ហើយគាត់ក៏ភ័យខ្លាច គាត់ថាជំនាងផ្ទះគាត់បានលងគាត់ ។ លុះពេលគាត់ឡើងទៅសម្រាកនៅបន្ទប់របស់គាត់វិញ ដល់ម៉ោងកើតហេតុ នៅវេលាម៉ោង៣ទៀបភ្លឺ ស្រាប់តែឃើញស្ត្រីខាងលើ ធ្វើអត្តឃាតលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី ៥ ធ្លាក់ចុះក្រោម ស្លាប់តែម្តង ។

អ្នកភូមិបានបន្តទៀតថា ស្ត្រីខាងលើបានមកផឹកស៊ីពីក្បាលល្ងាច ហើយថាគាត់ចង់ដូរបន្ទប់ជួល ដោយសារតែគាត់មានជំនាងផ្ទនោះលងគាត់ ពេលនោះអ្នកភូមិបាននិយាយលួងគាត់ដែរ កុំឲ្យគាត់គិតច្រើន តែបែរជារឿងនេះកើតឡើងទៅវិញ​។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់ក៏បានធ្វើការហ៊ុំព័ទ្ធខ្សែនៅទីតាំងចំណុចកើតហេតុ រង់ចាំជំនាញ ផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ ពិនិត្យរួចរាល់ ទើបប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka


Telegram