មកដឹងពីស្ថានភាពធាតុអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ -៣ កុម្ភៈ
សន្តិសុខសង្គម
242

រាជធានីភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និងឧតុនិយមជូនដំណឹងអំអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ទ្រនុងសម្ពាធខ្ពស់កម្រិតខ្សោយបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២០-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។...

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕


Telegram