មានលុយតែ៥ដុល្លារ នាំគ្នាចូលហាងម៉ាស្សា ដល់កន្លែងហើយប្តូរចិត្តច...ង់រួ...មភេ...ទ ចចារគ្នារួចហើយ លុះចេញមកវិញឲ្យលុយមិនគ្រប់ ឈ្លោះគ្នា វា.....យគ្នាប្រ៉ាវ របួស៥នាក់!
សន្តិសុខសង្គម
164

រាជធានីភ្នំពេញ ៖ ផ្អើលពេញមួយភូមិ រឿងបុរស២នាក់ មានលុយតែ៥ដុល្លារ នាំគ្នាចូលហាងម៉ាស្សា​ ហើយត្រូវមេការទារម្នាក់១០ដុល្លារ​ តថ្លៃចុះឡើងមិនត្រូវរ៉ូវ វាយគ្នាប្រាវ របួសធ្ងន់ស្រាល៥នាក់ ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទី យប់ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ស្ថិតនៅ​ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាមសម្ដីពីបុរសទាំង២នាក់ ដែលចូលទៅម៉ាស្សា​បានបញ្ជាក់ថា​ ពួកគាត់បានជិះម៉ូតូ នាំគ្នាចូលមកហាងម៉ាស្សាមួយកន្លែង នៅម្តុំបឹងកក់​ ដោយសារតែមូលហេតុមិនសូវស្រួលខ្លួន​ ខណៈដើរចូលដល់ហាងម៉ាស្សា ក៏សួរនាំពីតម្លៃ​ ហើយត្រូវខាងម៉ាស្សាទារថ្លៃ១០ដុល្លារ​ ក្នុងម្នាក់នាក់​ ។ លុះមួយសន្ទុះក្រោយមក ពីម៉ាស្សារួច​ ក៏រៀបចំចេញមកវិញ​ ប្រគល់លុយត្រឹមតែ៥ដុល្លារ​ទៅម្ចាស់ហាង​ ប៉ុន្តែត្រូវនារីមាស្សាតវ៉ាថា​ គឺម្នាក់១០ដុល្លារ​ តែត្រូវបុរសនោះបដិសេធមិនព្រមអោយឡើយ​ ក៏កើតជារឿងហឹង្សាដេញវាយគ្នាយ៉ាងប្រសាច​ និងបណ្តាលអោយបុរសទាំង២នាក់នោះ​ រងរបួសធ្ងន់ បែកក្បាលហូរឈាមស្រោចខ្លួន​ និងភាគីខាងហាងម៉ាស្សាក៏រងរបួសដូចគ្នាផងដែរ​ ។

តាមសម្ដីស្ត្រីម៉ាស្សាម្នាក់ ក្នុងចំណោមស្ត្រីដែលម៉ាស្សាខាងលើបានអះអាង និងរៀបរាប់ថា មុនពេលកើតហេតុ បុរស២នាក់ បានជិះម៉ូតូមកម៉ាស្សាពិតប្រាកដមែន ប៉ុន្តែមិនត្រឹមតែម៉ាស្សាខ្លួនទេ ចង់តែរួមភេទទៀត ប៉ុន្តែគ្មានលុយឲ្យ ពេលនោះបុរសទាំង២នាក់ មានម្នាក់បានរួមភេទបានសម្រេច ហើយក៏ខាងនារីស្រីម៉ាស្សាទាលុយថ្លៃ ១០ដុល្លារ តែខាងប្រុសមិនឲ្យរហូតឈ្លោះប្រកែកគ្នាផ្អើលពេញភូមិ ហើយភាគីខាងបុរសក៏នាំគ្នាជិះម៉ូតូចេញទៅបាត់មួយសន្ទុះ។ លុះត្រឡប់មកវិញ យកដែកថ្នាំងអំពៅចូលទៅវាយស្ត្រីម៉ាស្សា២នាក់ ដែលនៅខាងក្នុង បណ្ដាលឲ្យរងរបួសផ្អើលពេញមួយភូមិ រហូតវាយតដៃគ្នាទៅវិញទៅមក បណ្ដាលឲ្យមានអ្នករងរបួសរហូតដល់៥ នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហើយភ្លាមនោះ បុរសដែលបែកក្បាលហូរឈាម មិនព្រមទៅពេទ្យ និងស្ត្រីម្នាក់ដែលនៅក្នុងចំណោមស្ត្រីម៉ាស្សាខាងលើនោះ ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ Mrr Ka


Telegram