អាជ្ញាធរសម្រេចបិទដំណើរភោជនីយដ្ឋានមួយកន្លែងបណ្តោះអាសន្ន គ្មានអាជ្ញាប័ណ្ណ និងបង្ករសំឡេងរំខាងដល់អ្នកជិតខាង
សន្តិសុខសង្គម
151

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ ផ្លូវលេខ៣១៥ ភូមិ៩​ សង្កាត់បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ ដែលបានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជាមួយគ្នានេះដែរ កម្លាំងចម្រុះបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ភោជនីយដ្ឋានឱ្យបញ្ឈប់ការបង្ករសំឡេងរំខាងដល់អ្នកជិតខាង និងភោជនីយដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន នៅពេលម្ចាស់ភោជនីយដ្ឋានមានអាជ្ញាប័ណ្ណឱ្យបើកអាជីវកម្ម ទើបសមត្ថកិច្ចអនុញ្ញាតឱ្យបើកឡើងវិញ៕


Telegram