ក្រុមចោរដៃស្អិត២នាក់ ឆក់ទូរសព្ទក្នុងខណ្ឌដង្កោ ជិះរត់មកជាប់ខ្នោះនៅខណ្ឌពោធិ៍សែនជ័យ
សន្តិសុខសង្គម
224

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង២នាក់នេះ រួមមាន៖

១.ឈ្មោះ គ្រៀល សីហា ភេទប្រុស មុខរបរ សិស្ស ទីលំនៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

២.ឈ្មោះវី ចំរុង ភេទប្រុស ទីលំនៅ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែក សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក iPhone 12 Promax។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អែល វិចិត្រ


Telegram