រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធា ជិះម៉ូតូ nighthawk បុកចូលសំយ៉ាបផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់បំផុត ស្ថិតតាមបណ្ដោយផ្លូវ២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាមន្ត្រីយោធាជិះម៉ូតូ nighthawk ពាក់ស្លាកលេខ ភ្នំពេញ 1BD-7747 បើកតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីកើតមកលិច មកដល់ផ្លូវកោង ក៏ជ្រុលទៅបុកចូលសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ភ្លាមៗពេលនោះសមត្ថកិច្ចបានមកដល់ ក៏ទំនាក់ទំនងទៅប្រពន្ធជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈួន សិរីសួស្ដី មានមុខរបរជាមន្ត្រីយោធា មានឋានន្តរសក្តិអនុសេនីយ៍ទោ នៅអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការវាស់វែងយកម៉ូតូរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka