ក្រុមក្មេងទំនើងរហ័សនាម​​ BTK «បន្ទាយខ្មែរ»​ កា​ន់​ដា​វ ជិះម៉ូតូ​តាមដងផ្លូវ​សាធារណៈ ទាំង​យប់ ទាំង​ថៃ្ង​ស្រែកឡូឡា​ ប​ង្កភាពវឹកវរ​អា​ណាធិបតេយ្យ​ ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ!
សន្តិសុខសង្គម
431

ខេត្តកំពង់ស្ពឺ ៖ ចំណាត់ការ​ក្ដៅ ក្រុមក្មេងទំនើងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ដោយអនុវត្ដ​បទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​ការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ កម្លាំង​នគរបាល​ដាក់គោល​ដៅត្រួតពិនិត្យ​អនុវត្តច្បាប់ចរា​ចរ​ណ៌ផ្លូវគោក​(តេស្តពិនិត្យសង់ជាតិអាលកុ​ល)​ នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក​ ស្រុកសា​មគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ ដោយបានធ្វើការឃាត់ក្រុមក្មេងទំនើងមួយក្រុមឈ្មោះ​ BTK (ប៊ី ធី ខេ) BON TEAY KHM​ER (បន្ទា​យខ្មែរ)​ ស្រែកឡូរឡា​គេចពីការត្រួត​ពិនិត្យ​គោ​លដៅ​។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ក្នុងនោះរួមមាន ៖

១/ឈ្មោះ​ ដារ៉ា​ ពន្លឺ​ ភេទប្រុស​ ១៨ឆ្នាំ​ ភូមិច្រេ​ស​ ឃុំយុទ្ធសាមគ្គី​

២/ឈ្មោះ​ លីម​ លឿង​ ភេទប្រុស​ ១៨ឆ្នាំ​ ភូមិសំបួរ​ ឃុំជើងរាស់​

៣/ឈ្មោះ​ សុង​ រក្សា​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិអង្គតាប៉ុក​ ឃុំជើងរាស់​

៤/ឈ្មោះ​ ចាន់​ ប៉េងសុង​ ភេទប្រុស​ ១៦ឆ្នាំ​ ភូមិសួសនៃ​ ឃុំជើងរាស់​

ចំណែក ម៉ូតូមាន ចំនួន០២គ្រឿង​៖

១​/ម៉ាក125cc​ ឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ស្លាកលេខ​ កំព​ង់ស្ពឺ1O-7114 លេខតួម៉ាស៊ីន​ ND​125​ME-​551​8610 ។

២/ម៉ាក125cc​ ឆ្នាំ២០២៤​ ពណ៌ខ្មៅ​ ស្លាកលេខ​ ភ្នំពេញ​ 1KM-1198 លេខតួម៉ាស៊ីន​​ND​12​5​ME-​0105774​ ។

តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អ​ធិការ​នគរបាល​ស្រុក​សាមគ្គឺ​មុនីជ័យ​ ប្រាប់​ថា

ប្រវ​ត្តិ​នៃក្រុមក្មេងទំនើងរហ័សនាម​​ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)​ កន្លង​មក​សម​ត្ថកិច្ចបានបើកប្រតិ​ប​ត្ដិការ​ស្រាវជ្រាវ​តាមរកក្រុមប​ង្ហោះម៉ូតូនេះជាយូរមកហើយ ក្រោយក្រុមគេកា​ន់​ដា​វ ជិះម៉ូតូ​តាមដងផ្លូវ​សាធារណៈ​យប់​ថៃ្ង​ស្រែកឡូរឡា​ប​ង្កភាពវឹកវរ​អា​ណាធិបតេយ្យ​ ។

បច្ចុប្បន្នក្រុមក្មេងទំនើង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដើម្បី​ស្នើសុំ​ឲ្យ​ អាជ្ញាធរ​មូលដ្ឋាន​ អាណាព្យាបាល​មកទទួល​ខុសត្រូវ​ចំពោះ​ សកម្មភាព​ក្រុម​នេះ៕


Telegram