ឯកឧត្តម គឹម វឌ្ឍនសោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ថេត និងឯកឧត្តម ប៉ុល រតនា អញ្ជើញប្រកាស សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល
សន្តិសុខសង្គម
84

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណ បក្សឃុំចុងអំពិល បានរៀបចំកម្មវិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល ដោយមានការអញ្ជើញជាគណៈធិបតីភាព ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អនុប្រធានទី១ក្រុមការងារគណបក្សប្រជា ជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ , ឯកឧត្តម ប៉ុល រតនា ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន ឃុំចុងអំពិល   លោក សឿង សុជាតិ អនុប្រធានអចិន្ត្រៃយ៍គណ: កម្មាធិការគណបក្សស្រុកកញ្ជ្រៀច សមាជិកគណបក្សស្រុក សមាជិកក្រុមការងារចុះមូលដ្ឋានឃុំ សមាជិកគណ:កម្មការគណបក្សឃុំ សាខាបក្សភូមិ និងយុវជនចំនួនសរុបទាំងអស់ ៣១២ នាក់ ។

នាឱកាសនេះឯកឧត្តម គឹម វឌ្ឍនសោភ័ណ អនុប្រធានទី១ក្រុមការងារគណបក្សប្រជា ជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃ វែង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ស ថេត ជូនដល់សមាជិកសមាជិកាក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើនូវអនុសាសន៍ដ៏ល្អៗ   ដោយដាក់ចេញនូវផែនការសំខាន់ៗសម្រាប់ក្រុមការ ងារថ្មី ក៏ដូចជាគណ:កម្មាធិការគណបក្សឃុំ សាខាបក្សភូមិ អនុវត្តដើម្បីទទួលបានជោគជ័យនៅពេលឆ្នោតខាងមុខ ។

ឆ្លៀតក្នុងពិធីនេះដែរឯកឧត្តមអនុប្រធានទី ១ក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច ក៏បានឧបត្ថម្ភថវិកាជូនដល់គណបក្សឃុំចំនួន ១,០០០,០០០រៀល និងគណៈកម្មការសាខាបក្សភូមិទាំង០៧ភូមិ ក្នុង១ភូមិចំនួន ២០០,០០០រៀល ផងដែរ ។

ដោយឡែកក្នុងពិធីនេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន ឃុំចុងអំពិល  ក៏បានធ្វើការប្រគល់ជូន អំពូលសូឡាចំនួន២០០ដើម ដល់ភូមិទាំង៧រួមមាន ៖

១.ភូមិព្រែកស្វាយ ៣០ដើម

២.ភូមិចុងអំពិល ៣០ ដើម

៣.ភូមិព្រែកត្បាល ៣០ ដើម

៤.ភូមិមានជ័យ ៣០ ដើម

៥.ភូមិចំបក់ ៣០ ដើម

៦.ភូមិកណ្ដាច់ ៣០ ដើម

៧.ភូមិពារោង ២០ ដើម ផងដែរ ៕


Telegram