គូស្នេហ៍ Sweet កង់១ ចង់ឲ្យបាត់ដំបងមានតែយើង២នាក់​ ត្រូវបានសមត្ថកិច្ចនគរបាល​ ហៅមកសាកសួរហើយពេលនេះ!
សន្តិសុខសង្គម
194

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំបង​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ​ ពីការជិះម៉ូតូបង្ហោះលើដងផ្លូវ​ ដោយសរសេរពីខាងលើថា​ (ចង់ឱ្យបាត់ដំបងមានតែយើងទាំងពីរនាក់)​ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជន​ក្នុងបណ្តាញសង្គម។

ក្រោយឃើញរូបភាពនេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​ធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្ក​អណាធិបេតយ្យនេះ។ នៅថ្ងៃដដែលនេះសមត្ថកិច្ចន​គរបាលក្រុងបាត់ដំបង​ ដែល​មានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរ​បាលក្រុង​ ធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារី​ម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអណាធិបតេយ្យរបស់ខ្លួន។

ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាន​អ្នកនិយ មប្រើប្រាស់បណ្តាញសង្គម​ជ្រាបជាព័ត៌មាន​ ៕


Telegram